Right now in Khmer class, we were doing a lot about making Khmer poem. I love making Khmer poem and I have been making a lot of poems since I came here. I love making the poem when I am free time and I spent a lot of time making it and here are some of my poem in Khmer
ខេត្តខ្ញុំជាខេត្តមួយដែលល្អ មនុស្សចិត្តស្មោះសរមិនកុហក
ទីក្រុងស្រស់ស្អាតមិនកង្វក់ មិនចេះកុហកចិត្តស្មោះសរ។
អាហារខេត្តខ្ញុំមានច្រើនមុខ មានត្រីអន្លក់យ៉ាងស្រស់ល្អ
មានមនុស្សមកញ៉ាំច្រើនកុះករ ម្ហូបទាំងអស់ល្អគ្មានដាក់ថ្នាំ។
គ្រប់ភូមិគ្រប់ស្រុកអនាម័យ ចេះរកកម្រៃជាប្រចាំ
រកសុីលុយកាក់តាមចំណាំ បុរាណបានផ្តាំពីដូនតា។
ខ្ញុំស្រលាញ់ខេត្តខ្ញុំខ្លាំងណាស់ ទាំងក្មេងទាំងចាស់ខំធ្វើការ
ក្មេងៗទាំងអស់ខំសិក្សា បានផលបានផ្កាមកសង្គម។
រីឯមន្ត្រីទាបនឹងខ្ពស់ គ្មានបក្សគ្មានពួកឬរលង
ចេះគិតចេះគូប្រជាជន គោរពសង្គមតាមផ្លូវច្បាប់។
ប្រជាជនវិញខំប្រឹងប្រែង កុំឲ្យខេត្តឯងនេះអាម៉ាស
ចុងក្រោយអ្វីៗបានដឹងច្បាស់ បានចំណាត់ថ្នាក់ទីក្រុងស្អាត។
ខេត្តខ្ញុំមិនចាស់ក៏មិនថ្មី មានអនាម័យយ៉ាងស្្អាតបាទ
មានវត្តមានវ៉ាយ៉ាងស្រស់ស្អាត សូត្រធម៍រាប់បាត្រគ្រប់ៗគ្នា។
និយាយពីសេដ្ឋកិច្ចឥឡូវ ខេត្តខ្ញុំមានស្រូវដំឡូងជ្វា
ប្រជាជនខ្ញុំមិនរុញរា ខំទាំងអស់គ្នាដើម្បើខេត្ត។
មានសាលារៀនព្រមទាំងពេទ្យ យ៉ាងល្អពន់ពេកច្រើនអនេក
ពេលមានអសន្នគ្រប់ទីខេត្ត ចេះជួយចេះហែកដោះស្រាយទុក្ខ។