រឿងខ្លី

រឿង ទឹកកខ្វក់

ការពីយូលង់ណាស់មកហើយ មានកុមារា​ម្នាក់ឈ្មោះ បុរិន ។ បុរិន គេជាក្មេងប្រុសម្នាក់ដែល រស់នៅ ក្នុងគ្រួសារដ៍ក្រីក្រមួយ ស្ថិតនៅក្បែរទន្លេ ។ បុរិន គេមាន​បងប្រុសម្នាក់ឈ្មោះ បុរា ។​ នាពេល ទំនេរ ពីការសិក្សា ពួកគេចូលចិត្តទៅមាត់ទន្លេ ដើម្បីលំហែកាយ និងនិយាយគ្នាលេង ដើម្បី រំសាយ កង្វល់ ។ នាពេលថ្ងៃមួយ នៅពេលដែល ពួកគេ ត្រឡប់មកពីមាត់ទន្លេវិញ បុរិន ឃើញ ក្រុមគ្រួសារ ជាច្រើន ដែលកំពុងឈរដំរង់ជួរ នៅមុខមន្ទីរពេទ្យស្ម័គ្រចិត្ត មួយកន្លែង ដើម្បីបើកយកថ្នាំ ។​ បងប្អូន ពីរនាក់ នេះក៍កើតមានចម្ងល់ យ៉ាងខ្លាំង ក៏ចូលទៅសួរនាំ គ្រូពេទ្យ អំពីជំងឺ ដែល ប្រជាជន កំពុង ជួបប្រទះ ។

បុរាសួរ ​« អត់ទោសលោកគ្រូពេទ្យ តើប្រជាជន យើងជួបជំងឺអ្វីដែរ? មើលទៅ ដូចជា មិនស្រួលសោះ » ។

លោក គ្រូពេទ្យ ឆ្លើយតប ទាំងទឹកមុខស្រពោន «​ ប្រជាជនយើងឥឡូវនេះ កំពុង តែជួបប្រទះ នឹងជំងឺ រាករូស ដែលបង្ករ មកពីការ ប្រើប្រាសទឹក មិនស្អាត ណាក្មួយ ។

 

មួយរំពេចនោះ បុរិន ក៍សួរបន្ថែម «​ ប៉ុន្តែ ពួកគាត់ បានប្រើប្រាស់ ទឹកទន្លេ ដ៏ថ្លាេឈ្វង ទេតើ  ចុះហេតុអ្វី បានជា ពួកគាត់ ទទួលនូវ​ជំងឺរាករូសបាន ? »

 

ភ្លាមៗនោះ លោក គ្រូពេទ្យ បានតប មកវិញថា « ដោយសារតែ ប្រជាជនយើង​មិនទាន់ ដឹងច្បាស់ អំពីបញ្ហាទឹក ហើយពួគគាត់ភាគច្រើន គិតថា ទឹកទន្លេ ដែល ពួកគាត់កំពុងប្រើប្រាស់​ សព្វថ្ងៃ ជាទឹកស្អាត ផ្ទុយទៅវិញនោះ​ ពួកគាត់មិនដែលដឹងទេថា ទឹកដែលថ្លាឈ្វេង មិនប្រាកដថា ជាទឹកស្អាត នោះឡើយ ។

បុរិន សួរ បន្ថែម « តើយើង គួរធ្វើយ៉ាងមិច ដើម្បីចៀសវាង ទឹកកខ្វក់ ទាំងអស់នោះ​បាន ? »

 

លោក គ្រូពេទ្យ ឆ្លើយទាំង អារម្មណ៍សប្បាយរីករាយ «​ យើងមាន វិធីផ្សេងៗ ជាច្រើន ក្នុងនេះ មានដូចជា៖

  • ត្រូវដាំទឹកឲ្យពុះ មុននឹងបរិភោគ
  • កំុបំពុលទឹក ដោយបង្ហូរកាកសំណល់ ចូលទៅក្នុងទឹក

បុរិន និងបុរា ឆ្លើយស្របគ្នាទាំងសប្បាយរីករាយ​ « អរគុណ ច្រើនណាស់លោកគ្រូពេទ្យ ពួកខ្ញំុ នឹងជួយ យករឿងនេះ ប្រាប់ដល់ ប្រជាជនក្នុងភូមិយើង ។

 

គ្រាន់តែនិយាយចប់ភ្លាម ក្មេងទាំងពីរ ក៍ជម្រាបលា លោកគ្រូពេទ្យ ដើម្បីត្រឡប់ទៅផ្ទះវិញ ។ គ្រាន់តែត្រឡប់ទៅដល់ផ្ទះវិញភ្លាម ពួកគេចាប់ផ្តើម ជម្រាបរឿងដល់ ឪពុកម្តាយរបស់ពួកគេ ។​ ពួកគេ បានប្រាប់ ទាំងអស់អំពី វិធីដើម្បី ចៀសវាង ទឹកកខ្វក់ ដល់ឪពុកម្តាយរបស់គេ និងប្រជាជន ដែលនៅ ក្នុងភូមិនោះ ផងដែរ ។ ចាប់ពីពេលនោះមក ក្រុមគ្រួសារ របស់ពួកគេ ក៍ដូចជាប្រជាជន ដែររស់ នៅក្នុង ភូមិនោះ មិនដែល ជួប នូវបញ្ហាទាំងនេះទៀតទេ ហើយក៍រស់ នៅដោយភាពសប្បាយរីករាយ ជា អចិន្រ្តៃរ៍ រៀង រហូតមក ។   

និពន្ធដោយ៖ កវី ភារម្យ និងកវី ហ៊ុយគា

Leave a Reply

Your email address will not be published. Required fields are marked *